ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍ព្រែកត្នោត ជារមណីយដ្ឋានបែបធម្មជាតិ ទាក់ចិត្តភ្ញៀវទេសចរណ៍គ្រប់គ្នាមកទស្សនាកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ទឹកធ្លាក់អន្លង់ធំ គឺជារមណីយដ្ឋាន ដែលទាក់ចិត្តភ្ញៀវទេសចរបំផុត ព្រោះជាមានទឹកធ្លាក់ពីលើភ្នំបូកគោ ហើយទឹកហូរធ្លាក់ទៅកាន់តំបន់សមុទ្រ ហើយមានព្រៃឈើច្រើន និងមានថ្មដុះច្រូងច្រាង ធ្វើឲ្យទឹកហូរបោកលើផ្ទៃថ្មធំ ជាទីចាប់អារម្មណ៍ និងទឹកថ្លាឈ្វេង មានមច្ឆាតូចធំ ហែលប្រដេញគ្នា គួរជាទីសែនមនោរម្យ សម្រាប់អ្នកនិយមចូលចិត្តហែរទឹកកម្សាន្តនៅទីភ្នំបែបធម្មជាតិ។

    ទឹកជ្រោះខាងលើនេះស្ថិតនៅចម្ងាយប្រមាណជា ២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវទៅកាន់វាលរេញ មកដល់ត្រឹមគីឡូម៉ែត្រលេខ ១៧៧-១៧៨ នៅខាងស្ដាំដៃនឹងឃើញឈ្មោះវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ហើយបន្ដដំណើរតាមផ្លូវសាលានេះ ក្នុងចម្ងាយប្រមាណជាជាង១គីឡូម៉ែត្រ នឹងឃើញស្លាកឈ្មោះរបស់រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំ ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

    ទឹកធ្លាក់អន្លង់ធំ គឺជារមណីយដ្ឋាន ដែលទាក់ចិត្តភ្ញៀវទេសចរបំផុត ព្រោះជាមានទឹកធ្លាក់ពីលើភ្នំបូកគោ ហើយទឹកហូរធ្លាក់ទៅកាន់តំបន់សមុទ្រ ហើយមានព្រៃឈើច្រើន និងមានថ្មដុះច្រូងច្រាង ធ្វើឲ្យទឹកហូរបោកលើផ្ទៃថ្មធំ ជាទីចាប់អារម្មណ៍ និងទឹកថ្លាឈ្វេង មានមច្ឆាតូចធំ ហែលប្រដេញគ្នា គួរជាទីសែនមនោរម្យ សម្រាប់អ្នកនិយមចូលចិត្តហែរទឹកកម្សាន្តនៅទីភ្នំបែបធម្មជាតិ។