ទំនប់ម្កាក់នៅខេត្តសៀមរាប បានក្លាយជាកន្លែងលេងកម្សាន្តដ៏សប្បាយរីករាយ កំពុងទាក់ទាញភ្ញៀវទេសចរឆ្ងាយជិត ទៅងូតលេងកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ទំនប់ម្កាក់មានទីតាំងស្ថិតក្នុងភូមិទំនប់ម្កាក់ ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាបចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦។
ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ គយគន់ទេសភាពដ៏ស្រស់បំព្រង ងូតទឹកលេងកម្សាន្ត ជាពិសេសនោះបានឃើញសកម្មភាពនេសាទដ៏មមាញឹកកម្រនឹងបានឃើញទៀតផង។ ក្រៅពីនេះភ្ញៀវទេសចរនឹងបានភ្លក្សនូវរសជាតិម្ហូបអាហារដ៏សម្បូរបែប ដែលមានក្យូសតម្រាបគ្នាជាហូរហែរនៅប្របមាត់ទឹក។ អាហារជាច្រើនមុខមានដូចជា៖ មាត់ដុត ត្រីអាំង កង្កែបបោក សម្លបែបស្រុកស្រែគ្រប់មុខ មានផ្ដល់យ៉ាងពិសេសក្នុងតម្លៃសមរម្យ។
ចំពោះភ្ញៀវទេសចរដែលទៅលេងកម្សាន្តសូមមើលអំពីបម្រាបមួយចំនួននៅទីនោះ ដើម្បីការពារសុខសុវត្ថិភាព ជៀសវាងលេងទឹកកន្លែងណាដែលមានជម្រៅជ្រៅ ប្រុងប្រយ័ត្នចំពោះកុមារតូចៗ។ ជាពិសេសក្នុងរដូវវស្សាដែលចរន្តទឹកហូរ អាចមានសភាពខ្លាំងខុសពីធម្មតា។
1 Comments
ខ្ញុំចង់ទៅលេងនៅហ្នឹងដល់ហើយ😍
ReplyDeletePost a Comment