រមណីយដ្ឋានទឹកធ្លាក់តាដាមានឈ្មោះពេញ ”ទឹកធ្លាក់តាដាសច្ចំ” ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត បានបង្កើតឡើងកាលពីឆ្នាំ ២០១៤ និងត្រូវបានរៀបចំអភិវឌ្ឍឡើងដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ។ 

 

    រមណីយដ្ឋាននេះគឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិ កំពស់២៧ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗមានបណ្តោយ ៤២ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ ហូរធ្លាក់ចុះមកកាន់ព្រែកកំពង់បាយ។ ភ្ញៀវទេសចរសរសើមិនដាច់ពីមាត់បន្ទាប់ពីបានមករមណីយដ្ឋានដែលមានទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងមានទេសភាពគួអោយទាក់ទាញ និងប្រាថ្នាចង់មកលេងម្តងទៀតនៅពេលក្រោយ។  



    រមណីយដ្ឋានធម្មជាតិ ថ្មតាដាសច្ចំ ជាតំបន់ទេសចរទាក់ទាញទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើង ប្រៀបបានទៅនឹងក្រមុំលាក់ខ្លួនក្នុងជ្រលងភ្នំដ៏ស្រស់ស្អាតមួយ។

បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ គឺប្រិយមិត្តនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ និយាយជារួមទៅទីតាំងរមណីយដ្ឋាននេះ បើធ្វើដំណើរហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត ប៉ុណ្ណោះ។ រមណីយដ្ឋានមួយនេះ មានកន្លែង ទស្សនាជាច្រើន ដូចជា ទឹកជ្រោះអូតាត្រាវ ទឹកជ្រោះធ្លាក់ពីវាលវែង ពងទឹក បត់ដា ទឹកជ្រោះអូ១ ទឹកជ្រោះអូ២ ទឹកជ្រោះអូ៣ ទឹកផុសតាដារូងចន្ទ និង ទឹកធ្លាក់ថ្មតាដាសច្ចំ ជាដើម។



    និយាយជារួមទៅទីតាំងរមណីយដ្ឋាននេះ បើធ្វើដំណើរហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត ប៉ុណ្ណោះ។ រមណីយដ្ឋានមួយនេះ មានកន្លែង ទស្សនាជាច្រើន ដូចជា ទឹកជ្រោះអូតាត្រាវ ទឹកជ្រោះធ្លាក់ពីវាលវែង ពងទឹក បត់ដា ទឹកជ្រោះអូ១ ទឹកជ្រោះអូ២ ទឹកជ្រោះអូ៣ ទឹកផុសតាដារូងចន្ទ និង ទឹកធ្លាក់ថ្មតាដាសច្ចំ ជាដើម។