ឆ្នេរសុខា ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ឆ្នេរសមុទ្យ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឆ្នេរសុខាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ឆ្នេរសមុទ្រ និងចំណុចផ្សេងៗទៀត។ឆ្នេរសុខាលាតសន្ឋឹងវែងបន្ដពីឆ្នេរអូឈើទាល ប៉ុន្តែទឹកមាន លក្ខណៈ ជ្រៅ មានឆ្នេរខ្សាច់ ពរណ៏សរ​ រីឯ ទឹករលកសមុទ្រវិញ មានលក្ខណៈ ខ្លាំងជាងឆ្នេរអូឈើទា​ល។

    សព្វថ្ងៃ​ នេះ មានភ្ញៀវ ទេសចរណ៏យ៉ាង ច្រើនកុះក៏ ជាពីសេស​ភ្ញៀវ អន្តរជាតិ ព្រោះឆ្នេរ​ នេះសព្វថ្ងៃត្រូវ បានវិនិយោគ​ទុន ដោយក្រុមហ៊ុនសុខាអូតែល របស់ លោកឧញ្ញាសុខគង់។ នៅឆ្នេរសុខា នេះលោកអ្នក អាចងួត ទឹកលេង ដេក សំដិល លើវាល ខ្សាច់ ​រឺ ក៏អាចជិះទូកលេងក៏បាន លើសពីនេះ ទៅទៀត លោកអ្នកអាចជិះ ទូកទៅលេងកោះជាច្រើននៅ ក្បែរៗឆ្នេរ នោះបាន ផងដែរ។

រីឯសំរាប់ ភ្ញៀវ ទេសចរណ៏ដែល មកពីទីឆ្ងាយ អាចស្នាក់ នៅក្នុង សណ្ឋាគារសុខាក៏បានដែរ។


    សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរសុខា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។



    សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរសុខា គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ លើសពីនេះទៅទៀត រមណីយដ្ឋានឆ្នេរសុខាមានអាហារដ្ឋាន និងមានភោជនីយដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារពុំទាន់មាននៅឡើយទេ។


    

    សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានឆ្នេរសុខាមានផ្ទះសំណាក់ និងមានសណ្ឋាគារ ប៉ុន្តែសម្រាប់បឹងហ្គាឡូពុំទាន់មានឡើយទេ។