ឆេ្នរឯករាជ្យ ក៏ជាឆ្នេរមួយដែលមានភាពស្រស់ស្អាតហើយក៏មានភ្ញៀវទេសចរណ៏ទៅលេងកំសាន្តនៅទីនោះច្រើនកុះករដែរដោយ តំបន់នោះមានទីធ្លាចង្អៀតហើយទឹកសមុទ្រមានរលកធំៗ និងឆ្នេរខ្លី។តំបន់រមណីដ្ឋានឆ្នេរប្រាំពីរជាន់មានភ្ញៀវទេសចរណ៍ច្រើនបន្ទាប់ពីឆ្នេរសុខាតែភាគច្រើនជាភ្ញៀវជាតិ។

    ឆ្នេរឯករាជ្យខាងលិចជាប់ឆ្នេរហាវ៉ៃ ខាងកើតជាប់ នឹងឆ្នេរសុខាឆ្នេរឯករាជ្យមានអគារដ៏ខ្ពស់ សាងសង់ឡើងជាយូរមកហើយ ហើយអគារនេះមានប្រាំពីរជាន់រូបថ្មនៅឆ្នេរអូរតែលប្រាំពីរជាន់ប្រជាជនខ្មែរ យើងភាគច្រើននិយមហៅឆ្នេរឯករាជ្យថាឆ្នេរអូរតែលប្រាំពីរជាន់ព្រោះថា អគារខ្ពស់នោះគឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់ ។

    ពីមុនអគារនេះ រងការ  ខូចខាតនិងទ្រុឌទ្រោមយ៉ាងខ្លាំងក៏ប៉ុន្តែឥឡូវនេះគេបានធ្វើការជួសជុល ស្ថាបនាសាឡើងវិញធ្វើអោយអូរតែលប្រាំពីរជាន់មាន ភាពស្រស់ស្អាត ជាងមុនឆ្ងាយណាស់រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដងផ្លូវមានដើម ក្ងោកពណ៌ក្រហមឆ្អៅនឹងអមជាមួយនឹងសួនច្បារដ៏ស្អាតផងដែរ ។