កប់! «រមណីយដ្ឋាន ត្រីមាស» នៅតាកែវយើងហ្នឹង ទេសភាពស្អាត ជិះត្រឹម ២ ម៉ោងដល់

    ថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍រមណីយដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ ដែលនៅទីនោះមាន បឹងថ្លាឈ្វេង នៅជិតជើងភ្នំ មានទេសភាពស្រស់ស្អាត ទាក់ទាញដួងចិត្តភ្ញៀវទេសចរ អោយចង់ទៅថតរូបកម្សាន្ត និងទៅលម្ហែ ក្រោយស្បើយពីការរាតត្បាតវីរុសកូវីដ ។

    នៅទីនោះមានឈ្មោះថា «រមណីយដ្ឋាន ត្រីមាស» ដែលមានទីតាំងស្ថិតនៅក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ប្រិយមិត្តអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅ គឺមានចម្ងាយប្រហែល ៩៩ គីឡូម៉ែត នៅតាមបណ្ដោយផ្លូវ ៤១ ទៅដល់ផ្សារត្រពាំងអណ្ដើក បត់ស្ដាំប្រហែល ២០ គីឡូម៉ែត្រ ។

    មិនឆ្ងាយប៉ុន្មានពីរាជធានីពីភ្នំពេញ រមណីយដ្ឋានដ៏ស្រស់ត្រកាលមួយនេះ បើកចិត្តបើកកាយចាំទទួលប្រិយមិត្តឥតរួញរាឡើយ ជាមួយនឹងទេសភាពដ៏ទាក់ទាញ និងការកម្សាន្តដ៏សម្បូរបែបដែលមានដូចជា កន្លែងអង្គុយលេងនៅលើទឹក ដែលមានត្រីជាច្រើននៅខាងក្រោម ជាពិសេសគឺត្រីមាស ឬ ត្រីខយ ។ មិនតែប៉ុណ្ណោះ ប្រិយមិត្ត ក៏អាចជិះទូក ឬ ទាទឹក លេងកម្សាន្តក្នុងបឹង ព្រមទាំងផ្តិតយករូបភាពជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ដ៏ស្រស់ស្អាតតាមប្លង់ជាច្រើន បង្កើតបានជាបរិយាកាសដ៏ស្រស់ស្រាយ និងមានក្ដីសុខជាទីបំផុត ។

    បន្ថែមលើសពីនេះ រមណីយដ្ឋានដែលកំពុងពេញនិយមមួយនេះ មានសណ្ឋានហ៊ុមព័ទ្ធទៅដោយជួរភ្នំតូចធំ ស្ថិតនៅប្រដាក់គ្នា បង្កើតជាទេសភាពគួរឱ្យចង់គយគន់ ជាមួយខ្យល់ធម្មជាតិត្រជាក់ស្រេង លួងលោមដួងចិត្តភ្ញៀវទេសចរដែលបានទៅលេង ឱ្យលង់ក្នុងអារម្មណ៍រីករាយ ហាក់រលាយបាត់អស់នូវទុក្ខកង្វល់ដែលមានក្នុងជីវិត ៕