ទៅលេងរមណីយដ្ឋាន ឧទ្យានដងព្រែក សប្បាយកប់ !

    ឧទ្យាន​ដង​ព្រែក ជារមណីយដ្ឋានសម្រាកលំហែកាយដ៏ពេញនិយមមួយ នៅនៅក្នុងទឹកដីនៃខេត្តកំពត ដែលភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗបាននាំគ្នាទៅលំហែកាយនៅទីនោះ ប្រកបដោយភាពសប្បាយរីករាយ ។ ឧទ្យានដងព្រែកមាន​ទី​តាំង​ស្ថិត​នៅ​​ជិត​តំបន់​​ទឹក​ឈូ ដែល​មានចម្ងាយពី​ខេត្ត​កំពត​ប្រហែល ១០ គីឡូម៉ែត្រ។

    

    រៀង​រាល់​ចុង​សប្ដាហ៍ និង​ ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិម្តងៗ​ ឧទ្យាន​មួយ​នេះ មាន​ភ្ញៀវ​ទេសចរ​ទៅកម្សាន្ត​យ៉ាងច្រើន ដែល​ក្នុង​នោះ ៨០ ភាគរយ ជា​ភ្ញៀវ​ជាតិ និង ២០ភាគរយទៀត​ជា​ភ្ញៀវ​អន្តរ​ជាតិ។ ក្រៅពីការលេងទឹកយ៉ាងសប្បាយរីករាយហើយនោះ លោក​អ្នក​ក៏អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​នៅ​ក្នុង​ទឹក​ព្រែក​ ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែកយ៉ាសប្បាយរីករាយទៀតផង ។ ហើយ​លោក​អ្នក​ក៏​អាច​សាក​ល្បងលេង​ល្បែង​កម្សាន្ត​ថ្មី ​បែប​ព្រឺព្រួចនោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃដងព្រែកកំពតដោយអារម្មណ៍ភ័យផង សប្បាសផង ​។



    ក្រៅពីនោះ នៅឧទ្យានដងព្រែក ក៏មានពោងលេងទឹកយ៉ាងស្រស់ស្អាតមិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ ។ នៅទីនោះផងដែរ ​ក៏​មាន​លក់​ម្ហូប​អាហារ​ជា​ច្រើន​មុខ បែប​អ្នក​រស់​នៅ​ក្នុង​ភូមិ​ស្រុក​នោះ​តែម្តង ។ ​​ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទៅលំហែកាយនៅ ឧទ្យានដងព្រែក សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនេះ : 010 800 865 ៕